ព័ត៌មានជាតិ

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន បានចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលសុខភាព

(ខេត្តកំពត) ថ្ងៃ​អាទិត្យ ១៤កើត​ ខែ​ពិសាខ​ ឆ្នាំ​ ឆ្លូវ ត្រីសក័​ ពុទ្ធសករាជ​ ២៥៦៤​ ត្រូវ​នឹងថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ​២០២១ ឯឯកឧត្ដមវេជ្ជបណ្ឌិត ញា​ ប៊ុនថន​ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត​ បានអញ្ជើញចុះពិនិត្យ​ ទីតាំងចាក់​វ៉ាក់សាំងកូវីដ១៩ នៅមណ្ឌលសុខភាពត្រពាំងរពៅ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពតឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ចែត រតនា ញា ប៊ុនថន ដែលជាមន្ត្រីរាជការនៃមន្ទីរអភិភិវឌ្ឍន៍ជនខេត្តកំពត ក៏បានអញ្ជើញចាក់វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូវ៉ាក់ ដូសទី២ និងផ្តល់ថវិការចំនួន ៣០០ ០០០រៀលជូនដល់ស្រី្តក្រីក្រមកសំរាលនៅមណ្ឌលផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។