ព័ត៌មានជាតិ

ក្រសួងធនធានទឹក៖ ពីថ្ងៃទី២៣-២៥ ខែធ្នូ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ និងចុះត្រជាក់ខ្លាំង ខណៈតំបន់មាត់សមុទ្រនឹងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ

(ភ្នំពេញ) ÷ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី២៣ ដល់២៩ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា នៅថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២០ ភាគខាងជើងនៃកម្ពុជា ទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងភាគខាងត្បូងនៃកម្ពុជា ទទួលឥទ្ធិពលសម្ពាធទាបសកម្មក្រវាញ លើកទី២៣។

ថ្ងៃទី២៤ -២៩ ខែធ្នូ កម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានមធ្យម។
ស្ថានភាពបែបនេះធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់រាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៩ -៣២ អង្សាសេ
នៅថ្ងៃទី២៣-២៥ ខែធ្នូ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅបង្គួរ។ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៨ អង្សាសេ។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៩ -៣២ អង្សាសេ
នៅថ្ងៃទី២៣-២៥ ខែធ្នូ អាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម ។ សីតុណ្ហភាពអប្បបរមា មានពី១៧-២០ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៤-២៧អង្សាសេ។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៨ -៣១ អង្សាសេ
ថ្ងៃទី២៣-២៤ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅបង្គួរ និងនៅផ្ទៃសមុទ្រអាចនឹងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ សីតុណ្ហភាពអប្បបរមា មានពី២០-២៣ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៩ អង្សាសេ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។