ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ក្នុងករណីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ(ម៉ូតូ)

(ពោធិ៍សាត) ៖ លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ

សូមគោរពអនុញ្ញាតរាយការណ៍ជូន លោកឧត្តមសេនីយ៍ ទោ.ស.ថេង.ស្នងការ នគរបាល ខេត្តពោធិ៍សាត់ (ដ៏ខ្ពង់ខ្ពស់)

I. នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង៤៥នាទី កម្លាំងប៉ុស្តិ៍តាលោបានទទួលព័ត៌មានតាមទូរស័ព្ទ០១លើក ពីលោក ហែល រីម អនុភូមិតាំងគោក ឃុំតាលោ
I.បានរាយការណ៍ថា មានករណីចោរកម្មលួចកាច់សោរម៉ូតូ០១លើក នៅចំណុចវត្តបឹងត្នោត ស្ថិតនៅភូមិតាំងគោក ឃុំតាលោ ស្រុកតាលោសែនជ័យ ។
I. ដែលម្ចាស់ម៉ូតូឈ្មោះខេង.យ៉តអាយុ២៩ឆ្នាំភេទប្រុសរស់នៅភូមិតាំងគោក.ឃុំតាលោ.បានដាក់ម៉ូតូរបស់ខ្លួនម៉ាក.វេអាហ្វាពណ៍ខ្មៅដាក់អែបចិញ្ចើមថ្នល់ម្ចាស់ទៅផ្លាស់គោដាក់សោជាប់និងកម៉ូតូពុំបានចាក់សោក។. ក្រោយពីទទួលព័ត៌មានរួច កម្លាំងអន្តរាគមន៍អធិការចំនួន០៣នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍តាលោចំនួន ០៣នាក់ សហការជាមួយអនុភូមិតាំងគោកនិងកម្លាំងប្រជាការពារចំនួន ០៦នាក់
I. ដឹកនាំដោយលោកវរសេនីយ៍ត្រី មឿន សំអុល ឋានៈអធិការរង បានចុះធ្វើការស្រាវជ្រាវពួនស្ទាក់និងកំណត់មុខសញ្ញាសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ផល ភេត (ហៅវូច) ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅនៅភូមិតាលោ .ឃុំតាលោ .ស្រុកតាលោសែនជ័យ. និងដកហូតម៉ូតូចំនួន០១គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1D: 1348 និងកាំបិតត្នោតកែច្នៃចំនួន០១ដើម ជនសង្ស័យខាងលើបានសារភាពចំពោះមុខសមត្ថកិច្ចយើងថា ខ្លួនបានធ្វើសកម្មភាពមានគ្នា០៣នាក់
១. រូបខ្លួនផ្ទាល់
២. ឈ្មោះ ឆន ឆាន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ
៣. ឈ្មោះ គុណ ដាវីត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ
ចំពោះជនសង្ស័យ០២នាក់ខាងលើបានរត់គេចខ្លួនបាត់ រីឯជនសង្ស័យឈ្មោះ ផល ភេត (ហៅវូច)នឹងវត្ថុតាងសមត្ថកិច្ចយើងបានបញ្ជូនមកអធិការដ្ឋានដើម្បីធ្វើការស្រាវជ្រាវសួរនាំបន្ត។
I.ក្រោយមកសមត្ថកិច្ចយើងបានធ្វើការសួរនាំជនសង្ស័យខាងលើបានសារភាពថា ខ្លួនធ្លាប់ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបានធ្វើការអប់រំខ្លួនចំនួនប្រហែល០៤ដង និងនៅអធិការដ្ឋានចំនួន០១ដង ពាក់ព័ន្ធនិងករណីផ្សេងៗដែលខ្លួនបានប្រព្រឹត្ត។. ក្រោយពីធ្វើការសួរនាំរួចហើយសមត្ថកិច្ចយើងបានស្នើសុំគោលការណ៍ឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយះលេខទូរស័ព្ទ ០៨៨៩៦៩៧១៦៨ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង៣៦នាទី ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ និងធ្វើការស្រាវជ្រាវតាមចាប់មុខសញ្ញាដែលរត់គេចខ្លួន និងបង្កសំណុំរឿងតាមនីតិវិធីច្បាប់។
I ក្រោយមកនៅវេលាម៉ោង.៨ជាងសមត្ថកិច្ចយើងបានរកឃើញម៉ូតូដែលជនសង្ស័យលួចបានទំលាក់ចោលក្នុងព្រៃស្ថិតនៅចំណុចខ្មោចលាវ.ស្ថិតភូមិសំសាន្តឃុំតាលោ.ស្រុកតាលោសែនជយ័.ដើម្បីទុកប្រគល់ជូនម្ចាស់ប្រើប្រាស់វិញ។

I. អាស្រ័យដូចបានគោរពអនុញ្ញាតរាយការណ៍ជូនខាងលើសូម លោកឧត្តមសេនីយ៍ស្នងការ មេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទដោយក្ដីគោរព។
សូមអរគុណ

(ដោយ ព្រំ ហន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។