ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការគណបក្សខេត្ត ស្តីពីផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

(កំពង់ចាម) វេលាថ្ងៃត្រង់ ម៉ោង១១:៣០ នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការគណបក្សខេត្ត ស្តីពីផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមអនុប្រធានគណៈប្រចាំការ / ឯកឧត្តមអនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍ជាច្រើនរូបទៀត ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។