ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញ បានទទួលអំណោយឧបត្ថម្ភជា ថ្នាំបុរាណចិន ពីលោក ប៊ុន ជា ម្ចាស់ភោជនីយដ្ឋាន អូរឫស្សី

(ភ្នំពេញ) នាព្រឹកថ្ងៃចន្ទ ០៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០:២០នាទី រដ្ឋបាលខណ្ឌដូនពេញ បានទទួលអំណោយឧបត្ថម្ភជា ថ្នាំបុរាណចិន Lianhua Qingwen ចំនួន ០១កេសធំ ស្មើនឹង ៤០០ប្រអប់ ពីលោក ប៊ុន ជា ម្ចាស់ភោជនីយដ្ឋាន អូរឫស្សី។ ក្នុងឱកាសនោះដែរ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តថ្លៃថ្លា ព្រមទាំងបានផ្តាំផ្ញើរ ដល់លោក ប៊ុន ជា ម្ចាស់ភោជនីយដ្ឋាន អូរឫស្សី សូមធ្វើការណែនាំដល់បុគ្គលិកដែលបានបម្រើការងារទាំងអស់ ត្រូវចូលរួមពាក់ម៉ាស លាងដៃជាមួយអាល់កុលជាប្រចាំ និង រក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ និងសូមជូនពរអាជីវកម្មរបស់លោកទទួលបានជោគជ័យ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។