ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន បានចូលកសិកដ្ធានផលិតស្រូវពូជទួលសំរោង ដែលត្រូវបានប៉ះពាល់ និងខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ភ្លៀងនាលពេលកន្លងមកនេះ

នៅរសៀលថ្ងៃដដែល ក្នុងដំណើរបន្តឆ្ពោះទៅខេត្តបាត់ដំបង ដើម្បីពិនិត្យស្ថានភាពទឹកជំនន់នៅទីនោះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានចូលកសិដ្ឋានផលិតស្រូវពូជទួលសំរោង ដែលត្រូវបានប៉ះពាល់ និងខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។

សូមជម្រាបថា ផ្ទៃដីស្រែ ១៩៦ហ.ត ក្នុងនោះមានពូជគ្រឹះ និងពូជចុះបញ្ជីត្រូវបានលិចលង់ និងខូចខាតទាំងស្រុង។ បើធៀបទៅនឹងទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីកាលពីថ្ងៃ១៥ ខែតុលា ឆ្នាំ២០២០ ឃើញថាស្ថានភាពទឹកជំនន់គឺមានសភាពល្អប្រសើរ និងបានស្រកចុះជាបន្តបន្ទាប់។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃរបស់មន្ត្រីកសិដ្ឋានទាំងអស់ក្នុងការការពារឃ្លាំងស្តុកពូជស្រូវ និងឡសម្ងួតពីការជ្រាបទឹកបានដោយជោគជ័យ។ ដើម្បីលើកទឹកចិត្តដល់មន្ត្រីកសិដ្ឋានទាំង ២៣នាក់ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ថវិកាឧបត្ថម្ភចំនួន ១០ម៉ឺនរៀលក្នុងមួយនាក់ៗ និងបានណែនាំដល់ឯកឧត្តមប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកប្រធានកសិដ្ឋានចុះអន្តរាគមន៍បូមទឹកចេញពីស្រែជាបន្ទាន់ និងរៀបចំផែនការស្តារស្ថានភាពកសិដ្ឋានទាំងមូលឡើងវិញ ធ្វើយ៉ាងណាផលិតពូជស្រូវឲ្យបានទាន់រដូវកាល។ មួយវិញទៀត ត្រូវបន្តខិតខំប្រឹងប្រែងសំរិតសំរាំងស្រូវពូជដែលនៅក្នុងឃ្លាំងស្តុក ដើម្បីធ្វើការចែកចាយជូនប្រជាកសិករ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។