ព័ត៌មានជាតិ

គ្រាន់តែ​ប៉ះ​ដៃចង្កូត​ដួល​បន្តិច ដក​កាំ​ភ្លើ​ង​បាញ់​ផ្អើល​របង​វត្ត​សន្សំ​កុសល

ភ្នំពេញ ៖ គ្រាន់តែ​រឿង​គ្រោះ​ថា្ន​ក់​ចរាចរណ៍​បន្តិចបន្តួច​សោះ បុរស​ម្នាក់​បាន​ដក​កាំ​ភ្លើ​.​ង​បាញ់​ទៅ​លើ​ភាគី​ម្ខាង​ទៀត បណ្តាល​ឲ្យ​រង​របួស ហើយ​ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២២ ជាប់​របង​វត្ត​សន្សំ​កុសល ផ្លូវ​លេខ​៣១ ស្ថិត​ក្នុងភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ ។

គួរ​បញ្ជាក់​ថា ជន​រង​គ្រោះ​មិន​បានអោយ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ ចំណែក​បុរស​ដែល​ដក​កាំ​ភ្លើ​.​ង​បាញ់​នោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ក្រោយ​បាញ់​ទៅ​លើ​ជន​រង​គ្រោះ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ភាគី​ជន​រង​គ្រោះ និង​ភាគី​ខាង​ជន​បង្ក​បាន​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង ដោយ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ចំណែក​ភាគី​ខាង​ជន​បង្ក​ជិះ​ម៉ូតូ​ម៉ាក ZOOMER X មិន​ចាំ​ស្លាក​លេខ ខណៈ​ពេល​នោះ​ភាគី​ទាំង​២​ក៏​បាន​ប៉ះ​ដៃចង្កូត​គ្នា បណ្តាល​ឲ្យ​ដួល​រង​ការ​ខូចខាត​តិចតួច ហើយ​ក៏​ស្រាប់តែ​ភាគី​ខាង​អ្នក​ជិះ​ម៉ូតូ ZOOMER X បាន​ដក​កាំ​ភ្លើ​.​ង​ខ្លី​បាញ់​ទៅ​ខាង​ភាគី​អ្នក​ជិះ​ហុងដា​ឌ្រី​ម បណ្តាល​ឲ្យ​រង​របួស​ត្រូវ​ស្មា​ខាងស្តាំ បន្ទាប់​ពី​បាញ់​រួច ភាគី​ខាង​អ្នក​ជិះ​ម៉ូតូ ZOOMER X ក៏​បាន​លើក​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ទៅ​។ ចំនែក​ភាគី​ខាង​ម៉ូតូ​ហុង​ឌ្រី​ម បន្ទាប់​ពីរ​ងរ​បួស ហើយ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យ​រុ​ស្ស៊ី​ភ្លាម​ៗ​ផង​ដែរ​។
Picture

ក្នុង​ករណី​ខាងលើ​នេះ​ដែរ បន្តិច​ក្រោយមក ទើប​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ធ្វើការ​សួរនាំ​ដំណើរ និង​បាន​ដកហូត​ក្បាល​គ្រា​.​ប់​កាំ​ភ្លើ​.​ង​មួយ​គ្រា​.​ប់យក​ទៅ​រក្សា​ទុក​ផង​ដែរ ។

ចំពោះ​ករណី​នេះ​ផង​ដែរ សមត្ថកិច្ច​ក៏​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា ផ្តើម​ចេញពី​រឿង​អ្វី​អោយ​ប្រាកដ​នោះ​ទេ ដោយ​ភាគី​រង​គ្រោះ​កំពុង​តែ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ចំណែក​ជន​បង្ក​ក៏​បាន​រត់គេច​ខ្លួន​បាត់ តែ​ទោះជា​យ៉ាង​ក្តី សមត្ថកិច្ច​ក៏​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ឈាន​ទៅ​រក​ការ​ឃាត់ខ្លួន​ជន​បង្ក​យក​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។