ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទាត់ចោលការចេញផ្សាយសារព័ត៌មានបរទេសមួយចំនួនថា កម្ពុជាមិនទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិន

(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈបណ្តាញសារព័ត៌មាន Fresh News របស់កម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានប្រកាសទាត់ចោលទាំងស្រុងចំពោះការចេញផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួនរបស់ដូចជា Nikkei Asia និងផ្សាយបន្តដោយសារព័ត៌មានថៃ ដែលបានផ្សាយមិនពិតថា កម្ពុជាមិនទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ចិន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំមិនដែលបាននិយាយបែបនេះទេ មិនដែលបានលើកឡើងអំពីវ៉ាក់សាំងឈ្មោះនេះ ឬឈ្មោះនោះទេ យើងទទួលយកតែវ៉ាក់សាំង ណាដែលទទួល ស្គាល់ដោយអង្គភាពសុខភាពពិភពលោកតែប៉ុណ្ណោះ ការចេញផ្សាយរបស់សារព័ត៌មាននេះគឺជារឿងមិនត្រឹមត្រូវទាល់តែសោះ»។

ប្រតិកម្មរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់សារព័ត៌មានខាងលើបានសរសេរផ្សាយថា «ហ៊ុន សែន និយាយមិនយកវ៉ាក់សាំង Sinovac របស់ចិន កម្ពុជាមិនមែនធុងសំរាម មិនមែនកន្លែងពិសោធន៍វ៉ាក់សាំង ប្រជាជនកម្ពុជាមិនមែនសត្វកណ្ដុរសម្រាប់សាកល្បងវ៉ាក់សាំង បើទិញចំពោះវ៉ាក់សាំងដែលទទួលស្គាល់ដោយ WHO និង COVAX ប៉ុណ្ណោះ»៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។