ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយអនុគណៈកម្មការទី២ និងអនុគណៈកម្មការទី៤ តាមរយៈប្រពន្ធ័វីដេអូ (Zoom Meeting)

(កំពង់ចាម) ព្រឹកថ្ងៃសៅរ៍ទី០៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារនៃគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយអនុគណៈកម្មការទី២ និងអនុគណៈកម្មការទី៤ តាមរយៈប្រពន្ធ័វីដេអូ (Zoom Meeting) ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិនៃគណៈកម្មការ អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។