ព័ត៌មានជាតិ

សង្ស័យឆ្លងប្រព័ន្ធខ្សែភ្លើងបង្កជាអគ្គិភ័យឆេះរថយន្ត០១គ្រឿងអស់ទាំងស្រុង!

(បាត់ដំបង) ៖ អគ្គិភ័យមួយបានឆាបឆេះរថយន្ត០១គ្រឿងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ២៣និង០០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវក្រវាត់ក្រុង ស្ថិតត្រង់ចំណុចក្រុមទី៣ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង។

ករណីគ្រោះអគ្គិភ័យកើតឡើងខាងលើនេះបណ្តាលអោយឆេះ រថយន្ត០១គ្រឿងម៉ាក TOYOTA Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2E-9282 (ឆេះអស់ទាំងស្រុង)តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬសត្វឡើយ ហើយមូលហេតុស្ថិតក្នុងការស្រាវជ្រាវព្រោះមិនឃើញម្ចាស់រថយន្តនៅទីតាំងកន្លែងកើតហេតុឡើយ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងដើម្បីចុះធ្វើអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។