ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

(កំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២០ អាណត្តិ៣ របស់ក្រុមប្រឹក្សាខេត្ត កំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមាន ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកាក្រុមប្រឹក្សាខេត្ត /ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត /លោកនាយក នាយករងរដ្ឋបាល/ កងកម្លាំងទាំងបី/ មន្ទីរវិស័យជំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

*របៀបវារៈសម្រាប់កិច្ចប្រជុំរួមមាន÷

១,ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

២,ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣,ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេលបីខែមករាកុម្ភៈមីនាឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។

៤,ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាមលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០។

៥,ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១- ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។

បញ្ហាផ្សេងៗ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។