ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ជំនួយថវិកា១៦០០លានរៀលបន្ថែមទៀតដល់បណ្ដាខេត្តចំនួន១១ សម្រាប់មកស្រុកតំណើត !

(ភ្នំពេញ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ បានផ្តល់ជំនួយថវិកាចំនួន ១៦០០លានរៀលបន្ថែមទៀតដល់ បណ្ដាលខេត្តចំនួន១១ សម្រាប់ឧបត្ថម្ភដល់ពលករខ្មែរ ដែលត្រឡប់មកស្រុកកំណើត ។ បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ បណ្តាខេត្តដែលបានទទួលរួមមានខេត្តចំនួន ១១គឺ៖

* ខេត្តបាត់ដំបង ទទួលបានថវិកា៣០០លានរៀល
* ខេត្តបន្ទាយមានជ័យ ទទួលបានជំនួយ៣០០លានរៀល
* ខេត្តពោធិ៍សាត់ ទទួលបានថវិកា២០០លានរៀល
* ខេត្តព្រះវិហារ ទទួលបានថវិកា២០លានរៀល
* ខេត្តកណ្តាល ទទួលបានថវិកា ១៥០លានរៀល
* ខេត្តស្វាយរៀង ទទួលបានថវិកា២០លានរៀល
* ខេត្តព្រៃវែង ទទួលបានថវិកា៣០០លានរៀល
* ខេត្តក្រចេះ ទទួលបានថវិកា៤០លានរៀល
* ខេត្តតាកែវ ទទួលបានថវិកា៤០លានរៀល
* ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា៣០លានរៀល
* និងខេត្តសៀមរាប ទទួលបានថវិកា២០០លានរៀល។

ខាងក្រោមនេះជារបាយការណ៍របស់ក្រសួងសុខាភិបាល៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។