ព័ត៌មានជាតិ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ចាម”

ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ចាម” ក្រោមអធិបតីភាព ឯកឧត្តម ផៃ សុីផាន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ។ ពិធីនេះធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានវាគ្មិនអញ្ជើញចូលរួមមាន៖

ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ដ កំពង់ចាម
-ឯកឧត្ដម ហេង វណ្ណនី អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ -ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត
-លោក ផ្លោក សុវណ្ណ ចៅសង្កាត់ កំពង់ចាម ក្រុងកំពង់ចាម
-លោក រស់ វីរ៉េត មេឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់
រួមនឹងប្រតិភូដែលជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។