ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសន្និបាត បូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា

(កំពង់ចាម) ៖នៅព្រឹកថ្ងៃ៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងសន្និបាត បូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។ ពិធីនេះមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធាន និងប្រធានលេខាធិការដ្ឋានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ តំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។