ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី ១៤ ជូនពលរដ្ឋទ័លលំបាក ១គ្រួសារ នៅ ឃុំត្រប់ ស្រុកបាធាយ

(កំពង់ចាម) ៖ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ព្រះចរិយាឧត្តម ស៊ាង លាង ព្រះនាគសត្ថាបាឡាត់គណខេត្តកំពង់ចាម និងសហការី ព្រមទាំងព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកបាធាយ បាននិមន្ដចូលរួមប្រគល់ផ្ទះមនុស្សធម៌ខេត្ដ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី ប្រគល់ដល់ជនក្រក្រីឈ្មោះ យ៉េង យាន់ ភេទប្រុស អាយុ៤៨ឆ្នាំ ដែលមានជំងឺគៀបសសៃរប្រចាំកាយ មានជីវភាពលំបាកខ្លាំង ទ្រព្យសម្បត្តិត្រូវបានលក់អស់គ្មានសល់ដើម្បីព្យាបាលប្រពន្ធ តែជាអកុសលប្រពន្ធក៏បានស្លាប់បង់ជីវិតទៅ ហើយទ្រព្យសម្បត្តិក៏គ្មានសល់ផងដែរ មិនតែប៉ុណ្ណោះថែមទាំងត្រូវទទួលបន្ទុកលើកូនចំនួន២ថែមទៀត ដែលរស់នៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។