ព័ត៌មានជាតិ

ក្រុមហ៊ុស្រារៀរGANZBEG បានចូលរួម ឧបត្ថម្ភ ជូនដល់រដ្ធបាលខេត្តព្រៃវែង

(ខេត្តព្រៃវែង) ថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១
រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានក្រុមហ៊ុនស្រាបៀរ GANZBERG ដែលបានឧបត្ថម្ភម៉ាសុីនបាញ់ថ្នាំសម្លាប់មេរោគចំនួន ១០គ្រឿង និងទឹកសណ្តែកជាមួយទឹកផ្លែឈើសរុបចំនួន ២០កេស ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលនេះ។

នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរបស់លោកប្រធានក្រុមហ៊ុនស្រាបៀរ GANZBERG និងសហការី ដែលបានឧបត្ថម្ភគ្រឿងម៉ាសុីនបាញ់សម្លាប់មេរោគ និងភេសជ្ជៈ ទាំងអស់នេះ សម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។

ឯកឧត្តម អភិបាលខេត្ត​ សូមជូនពរដល់លោកប្រធានក្រុមហ៊ុនស្រាបៀរ GANZBERG និងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។