ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ៖ «…ខ្ញុំបានរៀនសូត្រមេរៀនដឹកនាំ និងគម្រូនៃភាពជាអ្នកដឹកនាំជាច្រើនពីសម្តេចតេជោ (លោកពុក)»

(ភ្នំពេញ) :ព្រឹកនៅថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២២នេះឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧នៃរដ្ធសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នេះក្នុងជំនួបជាមួយថ្នាក់ដឹកនាំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម ហ៊ុន ម៉ានី បានចែករំលែកនូវមេរៀនដែលខ្ញុំបានសង្កេត រៀនសូត្រពីឥស្សរជនមួយរូបដែលខ្ញុំតែងតែហៅថាលោកឪពុក ហើយដែលខ្ញុំតែងតែនិយាយពាក្យមួយឃ្លាចំពោះលោកថា “លើសពីឪពុក”។ ពុកតែងតែផ្តល់ជាភាពគម្រូ និងផ្តល់មេរៀននៃភាពជាអ្នកដឹកនាំមកដល់ខ្ញុំ ចំនួនបីចំណុច៖ (១)ការដឹកនាំតាមចក្ខុវិស័យ (២)ការដឹកនាំតាមឋានានុក្រម និង (៣)ការដឹកនាំដោយមានមនោសញ្ចេតនា និងការអធ្យាស្រ័យ។

ការងារដឹកនាំនឹងមិនអាចចៀសបាននូវចំណុចទាំងបីខាងលើនោះទេ គ្រាន់តែកិច្ចការទាំងអស់ទាមទារឲ្យអ្នកដឹកនាំស្គាល់ច្បាស់ពីខ្លួនឯង និងសមត្ថភាពរបស់ខ្លួន ស្គាល់ពីកាលៈទេសៈ និងបរិបទនៃស្ថានភាពនិមួយៗឲ្យបានជាក់លាក់។

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ | ថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។