ព័ត៌មានជាតិ

ដើម្បីជាការចូលរួមអបរសាទរ និងជាការលើកទឹកចិត្តដល់ក្រុមកីឡា “សីស្លាប យុវជននាគព័ន្ធខេត្តកំពង់ចាម” ដែលទទួលបានជ័យលាភី លេខ១ បានទទួលការឧបត្ថម្ភ ថវិកា ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណកម្មាធិការគណបក្សខេត្ត

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដើម្បីជាការចូលរួមអបរសាទរ និងជាការលើកទឹកចិត្តដល់ក្រុមកីឡា “សីស្លាប យុវជននាគព័ន្ធខេត្តកំពង់ចាម” ដែលទទួលបានជ័យលាភី លេខ១ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសីស្លាបខ្មែរ ទូទាំងប្រទេស លើកទី ៣ ឆ្នាំ ២០២២ កាលពីថ្ងៃទី ០៣-១២-២០២២ កន្លងទៅ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណកម្មាធិការគណបក្សខេត្តកំពង់ចាម និងជាអភិបាលខេត្ត បានឧបត្ថម្ភថវិកា ចំនួន ៦.៦២០.០០០៛ ។

ជាការឆ្លើយតប ក្រុមយុវជននាគព័ន្ធខេត្តកំពង់ចាម បានសម្ដែងនូវអារម្មណ៍សប្បាយរីរាយ និងសូមថ្លែងអំណរគុណថ្នាក់ដឹកនាំ ពិសេស ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណកម្មាធិការគណបក្សខេត្តកំពង់ចាម និងជាអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ប្រកបដោយភាពកក់ក្តៅ ដែលជាផ្នែកដ៏សំខាន់បំផុតក្នុងការជំរុញទឹកចិត្តក្រុមកីឡា “សីស្លាបខ្មែរ” ឱ្យខិតខំប្រឹងប្រែងរហូតទទួលបានជ័យគួរជាទីមោទនៈ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។