ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា អំពើល្អធ្វើអោយខ្មែរឈ្នះនិងបានសុខទាំងអស់គ្នា!

(ភ្នំពេញ) ឯកឧត្តម ដួង តារា រដ្ធលេខាធិការ ស្ដីទីការ គណ:រដ្ធមន្ដ្រី និងជាជំនួយការផ្ទាល់ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ពិតជារីករាយនិងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបង លឿង សារុន ដែលបានសម្រេចចិត្តសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោមម្លប់ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ។ ជាការពិត សម្តេចតេជោ តែងតែមានក្តីសណ្តោសចំពោះមន្រ្តីនៃបក្សនយោបាយនានាដែលមានបំណងវិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

បង លឿង សារុន ធ្លាប់ជាប់ជាជំទប់ទី១មកពីបក្សសិទ្ធិមនុស្សនៅឆ្នាំ ២០១២ និងជាប់ជាមេឃុំមកពីគណបក្សសង្រ្គោះជាតិនៅឆ្នាំ ២០១៧។ មិនថាតែបង លឿង សារុន ទេ គឺមានអ្នកនយោបាយជាច្រើនរូបបានសម្រេចចិត្តជ្រើសរើសយកគណបក្សប្រជាជន ដែលជាបក្សដ៏រឹងមាំប្រកបដោយសមត្ថភាពដឹកនាំកសាងអភិវឌ្ឃន៍ប្រទេសបានរីកចម្រើនពិតប្រាកដមកដល់សព្វថ្ងៃនេះ!

ឯកឧត្តម ដួង តារា បានទៅដល់ផ្ទះបង សារុន កាលពីល្ងាចមិញថ្ងៃទី ០៩ មិថុនា ២០២១ ហើយបានជួបភរិយាបង និងកូនទាំង៣នាក់ក្នុងមនោសញ្ចេតនាស្រឡាញ់រាប់អានស្និទ្ធស្នាល។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានទទួលលិខិតសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនពីលោក លឿង សារុន មួយច្បាប់ផងដែរកាលពីល្ងាចមិញនេះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។