ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារអំពីផែនការរបស់កម្មវិធី ពង្រឹងភាពប្រកួតប្រជែង នៃសហគ្រាសជាតិ ICONE

​​(បាត់ដំបង) :នៅព្រឹកថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារអំពីផែនការរបស់កម្មវិធី ពង្រឹងភាពប្រកួតប្រជែងនៃសហគ្រាសជាតិ ICONE ជាមួយលោក យោហ្កិន ឡេមបឺគ (Jurgen Lemberg) ប្រធានស្ដីទីក្រុមការងារ GIZ-ICONE នៅសាលប្រជុំB១ សាលាខេត្តបាត់ដំបង និងក៏មានការការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕ដោយ ព្រំ ហន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។