ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

(ព្រៃវែង) ៖ រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង។

កិច្ចប្រជុំនេះដែរក៏មានការធ្វើបទអន្តរាគមន៍ពី៖
– លោកនាយករដ្ឋបាលសាលាខេត្ត
– តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត
– លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត

ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់គណៈបញ្ជាការឯកភាពខេត្ត កងកម្លាំងទាំងបី រដ្ឋបាលក្រុង ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តន៍ការងារ តួនាទី ភារកិច្ចរបស់ខ្លួនដើម្បីពង្រឹងដល់ការងារក៏ដូចជាបម្រើនូវការងារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានច្រកទ្វារទាំង៦ គយនិងអន្តោប្រវេសន៍ព្រំដែន ក្រុមមេធាវីប្រចាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការជាច្រើនរូបទៀត សរុបប្រមាណចំនួន១០០រូប ដែលប្រព្រឹតទៅ នៅសាលប្រជុំធំ”A” សាលាខេត្តព្រៃវែង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។