ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនទៅណាឆ្ងាយពីប្រជាពលរដ្ឋខ្មែរឡើយ

(ភ្នំពេញ) ៖នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបានបញ្ចប់ការបោះឆ្នោត នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ទោះបីសម្តេច ចាកចេញពីស្ថាប័ននីតិប្រតិបត្តិក៏ដោយ ក៏សម្តេចមិនទាន់ចាកចេញពីវិស័យនយោបាយដែរ ពោលគឺសម្តេចនៅតែអាចមានលទ្ធភាពចូលរួមកសាងប្រទេសជាតិ និងជួយប្រជាពលរដ្ឋខ្មែរដដែល។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចនៅមិនទាន់ទៅណាចោលប្រជាពលរដ្ឋទេ ទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្រ្តីក៏ដោយ សម្តេចក៏នៅតែអាចជួយកសាងប្រទេសជាតិ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បើពុំមានអ្វីប្រែប្រួលទេ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ព្រឹទ្ធសភានឹងរៀបចំការបោះឆ្នោត ហើយនៅខែមីនា ឆ្នាំ២០២៤ សម្តេចនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។