ព័ត៌មានជាតិ

អាកាសធាតុ ចាបពីថ្ងៃទី៣-៩ឧសភាអាចនឹងមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់.!

(ភ្នំពេញ) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែឧសភា បានឱ្យដឹងថា ក្នុងពេល១សប្តាហ៍ ពោលចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន និងឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្ររបស់កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ក្នុងបរិមាណពីខ្សោយទៅមធ្យម ហើយស្ថានភាពភ្លៀងនឹងមានការកើនឡើងក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។