ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន រំលឹកពីទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ខួបលើកទី ៧០ឆ្នាំ

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ឆ្នាំ២០២៣ ជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលសម្តេចតេជោ បានធ្វើការជាមួយមិត្តជប៉ុនអស់រយៈពេល ៣៣ឆ្នាំមកហើយ តាំងជំនាន់ឯកឧត្តម កៃហ្វូ ជានាយករដ្ឋមន្ត្រីមកម្លេស និងឯកឧត្តម ណាកៃយ៉ាម៉ា ជារដ្ឋមន្ត្រីការបរទេសជប៉ុន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែ កុងតឺន័រថ្មី តម្លៃជិត ១ពាន់លានដុល្លារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា កាលជំនាន់នោះ សម្តេចអញ្ជើញធ្វើដំណើរទៅប្រទេសជប៉ុន ក្នុងពិធីចុះហត្ថាលេខាបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលហៅកាត់ថា SNC ដូចនេះ ជប៉ុន បានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ហើយបន្ទាប់មកជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំមុខទៅលើការអភិវឌ្ឍកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណងដល់កម្ពុជាសម្រាប់ការអភិវឌ្ឍប្រទេស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។