ព័ត៌មានជាតិ

[English Bellow] រដ្ឋបាលខេត្តបានរៀបចំតុបតែង​ កែលម្អសោភ័ណភាពក្រុង​ ដេីម្បីទទួលភ្ញៀវទេសចរជាតិ​ និងអន្តរជាតិមកទស្សនាក្នុងពិធីបុណ្យទន្លេលេីកទី៨​ ឆ្នាំ២០២៤

(សៀមរាប) ៖ ក្រសួងទេសចរណ៍​ និងក្រសួងស្ថាប័នពាក់ព័ន្ធបានសហការជាមួយខេត្តសៀមរាប​ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំពិធីបុណ្យទន្លេលេីកទី៨​ ឆ្នាំ២០២៤​ ដែលមានរយៈពេលបីថ្ងៃ​ ចាប់ពីថ្ងៃទី១៥​ ដល់ថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២៤​ ដែលនឹងប្រារព្ធនៅតាមបណ្តោយស្ទឹងសៀមរាប។

សូមបញ្ជាក់ថា​ ពិធីបុណ្យទន្លេលេីកទី៨ ឆ្នាំ២០២៤នេះ​ គណៈកម្មការរៀបចំ​ពិធីបុណ្យទន្លេ​ និងរដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីកំសាន្តនានាជាច្រេីននៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពានថ្មអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានវត្តដំណាក់។ ដោយឡែក​ ក្នុងពិធីបុណ្យទន្លេនេះក៏មានការអុជកាំជ្រួចអបអរសាទរពិធីផងដែរ។

The Siem Reap Municipality has been decorated and beautified by the Siem Reap Provincial Administration to welcome national and international tourists to visit the 8th River Festival 2024.

The Ministry of Tourism and relevant ministries and institutions, in collaboration with Siem Reap Province and the Union of Youth Federations of Cambodia, will organize the 8th River Festival 2024 for three days starting from 15 to 17 March 2024, which will be held along Siem Reap River.

Please be noted that for the 8th River Festival 2024, the River Festival Organizing Committee and the Siem Reap Provincial Administration have organized a variety of entertainment activities from the bridge of the former Siem Reap Provincial Department of Tourism to Wat Damnak bridge along the Siem Reap River. In particular, there is also some firework lighting during the River Festival.

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។