ព័ត៌មានជាតិ

កិច្ចប្រជុំត្រៀមរៀបចំបដិសណ្ឋារកិច្ចក្នុងពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

(សៀមរាប) ៖ រសៀលថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២៤​ នៅរដ្ឋបាលខេត្ត​ មានកិច្ចប្រជុំត្រៀមរៀបចំបដិសណ្ឋារកិច្ចក្នុងពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប​ ក្រោមការដឹកនាំដោយ​ ឯកឧត្តម​ ស៉ី​ ណាន​ នាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួង​ និងជាទីប្រឹក្សាក្រសួងទេសចរណ៍​ និងលោក​ ង៉ូវ​ សេងកាក់​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ ដោយមានការអញ្ជេីញចូលរួមពីក្រុមការងារពិធីការរបស់ក្រសួងទេសចរណ៍​ និងក្រុមការងាររបស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះ​ ដេីម្បីត្រួតពិនិត្យ​ ត្រៀមរៀបចំទទួល​ និងទំនាក់ទំនង​ រៀបចំពិធី​បុណ្យទន្លេលេីកទី៨ ក៏ដូចជាធ្វើការផ្សព្វផ្សាយបន្ថែមឱ្យបានទូលំទូលាយចាប់តាំងពីការរៀបចំរហូតដល់លទ្ធផលបញ្ចប់កម្មវិធី​ ព្រមរៀបចំអញ្ជើញគណៈអធិបតី និងភ្ញៀវកិត្តិយស ដើម្បីចូលរួមកម្មវិធីផ្សេងៗក្នុងពីធីបុណ្យ​ ជាមួយគ្នានេះក្រុមការងារក៏ត្រូវរៀបចំថតយកទិដ្ឋភាព និងយកព័ត៌មានតាមការសម្ភាសន៍អ្នកមកកម្សាន្តក្នុងពិធីបុណ្យ សម្រាប់ផ្សព្វផ្សាយផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។