ព័ត៌មានជាតិ

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង

(ព្រៃវែង) :នាថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាល បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រារព្ធធ្វើនៅសាលប្រជុំធំ (A) នៃរដ្ឋបាលសាលាខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម​ ប្រធាន​ក្រុមការងារចុះមូលដ្ឋានក្រុង​-ស្រុក​ទាំង១៣ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ ប្រធាន​សាលាដំបូង​ និង​ព្រះរាជ្ញាអាជ្ញា​ខេត្ត លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និង អាជ្ញាធរក្រុង ស្រុក និងប្រធានក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការសាលាខេត្ត។

តាងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងខ្លួនខ្ញុំផ្ទាល់ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង បន្ទាប់ពីអាក់ខានការជួបជុំដោយផ្ទាល់ ដើម្បីប្រារព្ធសន្និបាតកាលពីឆ្នាំកន្លងទៅដោយសារការឆ្លងរាតត្បាតដ៏កាចសាហាវនៃជំងឺកូវីដ-១៩នេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការទាំងអស់ ដែលបានចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ក្នុងការអនុវត្តការងារ និងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងបានខិតខំពុះពារ ជម្នះ ឆ្លងកាត់នូវបញ្ហាស្មុគស្មាញជាច្រើន ក្រោមការចង្អុលបង្ហាញពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ ដែលបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច-សង្គម ជាពិសេសជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

សារជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត តាងនាមថ្នាក់ដឹកនាំខេត្ត សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងចៅប្រុស ចៅស្រីសូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ ឈ្នះអស់មាសត្រូវគ្រប់ទិសទី ដើម្បីរួមចំណែកដឹកនាំ កសាងព្រះរាជាណាចក្រកម្ពុជា អោយកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត និងសូមជូនពរឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស សមាជិក សមាជិកា អង្គសន្និបាតទាំងមូល សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ និងចៀសផុតពីជម្ងឺឆ្លងកូវីដ-១៩ ដ៍កាចសាហាវនាបច្ចុប្បន្ននេះ។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។