ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ត្រី ឈួន​ គឹមសាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច និងវឌ្ឃនៈភាពការងារ ប្រចាំ ខែមករា និងទិសដៅការងារ ខែ កុម្ភៈ ឆ្នាំ ២០២១ !

(ខេត្តព្រៃវែង ) នៅព្រឹក​ ថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត​ តួនាទី ភារកិច្ច និងវឌ្ឍនៈភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែមករា និងទិសដៅការងារ ខែ កុម្ភៈ ឆ្នាំ២០២១ និងបំពាក់ឋានន្តរសក្តិ ជូននាយ នាយរង និងពលអាវុធហត្ថ ចំនួន ១៣​ រូប ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីសំណាក់​ លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង / ស្រុក ទាំង១៣ និងប្រធានស្នាក់ការសន្តិសុខ សរុបនាយអាវុធហត្ថ ចំនួន ៤៥ នាក់ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។