ព័ត៌មានជាតិ

សាខាកាកបាទក្រហម កម្ពុជា ខេត្តព្រៃវែង បានចូលរួមរំលែកទុក្ខគ្រួសារសព លោក សៅ សម អតីតធ្លាប់បម្រើការងារជាមន្ដ្រីទំនាកទនង់ទីប្រឹក្សាយុវជន

(ខេត្តព្រៃវែង) ៖ នៅថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់អោយលោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា និងសហការី បានចូលរួមរំលែកទុក្ខគ្រួសារសពលោក សៅ សម អតីតធ្លាប់បម្រើការងារជាមន្តី្រទំនាក់ទំនងទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា សាខា កក្រក ខេត្តព្រៃវែង
ដែលទទួលមរណៈភាពដោយសាររោគាពាធ នៅភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

នាឱកាសនោះ លោកស្រីនាយិកាសាខាខេត្ត បានពាំនាំនូវប្រសាសន៍ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី ឪពុក ជីតាជាទីស្រលាញ់របស់ចៅៗ និងសូមឱ្យដួងវិញ្ញាណក្ខន្ធនៃសពទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

បច្ច័យចូលរួមបុណ្យសរុបចំនួន ៣៧០,០០០រៀល ក្នុងនោះ សាខាខេត្ត បច្ច័យចំនួន ២០០,០០០រៀល ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បច្ច័យចំនួន ៥០,០០០រៀល និងក្រុមប្រតិបត្តិសាខា បច្ច័យចំនួន ១២០,០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។