ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា សូមមន្ត្រីគណបក្សគ្រប់ថ្នាក់ ប្រកាន់យកគោលការណ៍” រក្សាចាស់ បង្កើតថ្មី “

សូមមន្ត្រីគណបក្សគ្រប់ថ្នាក់ ប្រកាន់យកគោលការណ៍” រក្សាចាស់ បង្កើតថ្មី ”
-សូមរក្សាសមាជិកបក្សចាស់ឲ្យបានល្អ
-បន្តគៀងគរ ពង្រឹង ពង្រីកសមាជិកថ្មី និងសមាជិកមកពីគណបក្សផ្សេងៗ ឲ្យមករួមជីវភាពជាគណបក្សប្រជាជនកម្ពុជា
-បន្តកសាងនូវអំពើល្អ និងបន្តខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈមនានាប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសបង្កើនការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
ហើយសមិទ្ធផលថ្មីៗដែលបានលេចរូបរាងឡើងជាបន្តបន្ទាប់ គឺកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត។

ប្រសាសន៍ក្រើនរំលឹកបែបនេះ ត្រូវបានឯកឧត្តម​ អ៊ុន​ ចាន់ដា​ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម លើកឡើង ខណៈដែលឯកឧត្តមអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្វាយពោធិ៍​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​ ១៩​ ខែកុម្ភៈ​ ឆ្នាំ២០២២។ ពិធីនេះក៏មានការអញ្ជើញជាគណៈអធិបតី ពីឯកឧត្តម លូ គឹមឈុន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្រីសន្ធរ និងក្រុមការងារ និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការ គណបក្សខេត្ត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត លោកជំទាវអ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សនៅថ្នាក់មូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។