ព័ត៌មានជាតិ

ពលរដ្ឋក្មេង ចាស់ចំនួន១១នាក់ ពុលមីឆានៅក្នុងភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង!

(កំពង់ឆ្នាំង) ៖ ប្រជាពលរដ្ឋក្មេង ចាស់ចំនួន១២នាក់ ត្រូវបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានអាការ: ក្អួតចង្អោរជាបន្តបន្ទាប់ ក្រោយពីទទួលទាន មីឆាដែលលក់នៅក្នុងភូមិ ។
ហេតុការណ៍ពុលអាហារនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ក្រោយពីបញ្ជូនប្រជាពលរដ្ធមកដល់មន្ទីរពេទ្យបង្អែកខេត្តភ្លាម ឃើញវត្តមានថ្នាក់ដឹកនាំមាន លោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល អមដំណើរដោយ លោកស្រី ប៊ន សុភី និង លោកយិន សាវ៉េន អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះ ដើម្បីចូលរួមពិនិត្យមើល ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះពុលអាហារនេះផងដែរ ។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។