ព័ត៌មានជាតិ

កិច្ចប្រជុំប្រចាំ សប្ដាហ៍ទី៣ និងលើកទិសដៅសម្រាប់សប្ដាហ៍បន្ទាប់ របស់ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា

(ព្រៃវែង) ៖ នៅថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទី ​ ប៉ុស្តិ៍បានបើកកិច្ចប្រជ៉ំដែលមានខ្លឹមសារដូចខាងក្រោម៖
-អនុវត្តខ្លឹមសារសេចក្តីណែនាំលេខ០០៣ សណន/អអ ចុះថ្ងៃទី២៦/១០/២៣ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងវិន័យកងកម្លាំងលេខ ០០៦ ឲ្យបានម៉ឺងម៉ាត់
– ពង្រឹងលើការគ្រប់គ្រងត្រួតពិនិត្យមុខសញ្ញាបញ្ជីខ្មៅឲ្យបានច្បាស់លាស់ និងហ្មត់ចត់
– ពង្រឹងលើការត្រួតពិនិត្យទប់ស្កាត់ បទល្មើសឆ្លងដែនខុសច្បាប់តាមបណ្តាគោលដៅក្នុងភូមិសាស្រ្តដែលប៉ុស្តិ៍គ្រប់គ្រង​។
-ពង្រឹងការបញ្ចូលទិន្ន័យប្រព័ន្ធគ្រប់គ្រងអ្នកដំណើរលក្ខណៈតំបន់ និងទ្វេរភាគី(BLTMS) និងទិន្នន័យភ្ញៀវចេញ-ចូលតាមប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា(CBMS) ព្រមទាំងថែទាំនូវរាល់ឧបករណ៍របស់ម៉ាស៊ីនCBMSឱ្យបានល្អប្រសើរ
– សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។