ព័ត៌មានជាតិ

ក្រុមអាជីវករដឹកទំនិញចេកចេញពីវៀតណាម ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានផ្ទុះការតវ៉ា ជាមួយគយច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក.!

(កំពត) ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នំា២០២៣នេះ បន្ទាប់ពីមន្ត្រីគយនៅការិយាល័យ និងរដ្ឋាករច្រកទ្វារបានដាក់កំហិតឱ្យអ្នកដឹកចេកពីវៀតណាមត្រូវបង់លុយក្នុងមួយតោន៥០ម៉ឺនរៀល ដោយសាតែបែបនេះហើយ ទើបអ្នកដឹកចេកទាំងអស់បានលើកគ្នាមកតវ៉ានៅមុខស្នាក់ការគយ ដើម្បីសុំបង់លុយឱ្យគយដូចពេលមុន ។

កាលពីមុនៗ ដឹកចេកពីវៀតណាមជូនតិច ជូនច្រើន គយក៏យកលុយតាមមើលឃើញជាក់ស្ដែង មិនលើសពី15ម៉ឺនរៀលទេ។ ស្រាប់តែនៅដើមខែកក្កដានេះ មន្ត្រីគយបានជូនដំណឹងដល់អ្នកដឹកចេញទាំងអស់ ដែលមានរថយន្តនិងរ៉ឺម៉កជាច្រើនគ្រឿងត្រូវបង់លុយគិតជាតោនទៅវិញ ក្នុងមួយតោនគយបង្គាប់អោយបង់លុយ50មុឺនរៀល តែបើច្រើនតោនគិតតាមចំនួនលុយនោះទៅទៀត..! ។

អ្នកដឹកចេករូបនោះនិយាយថា គាត់សុំអង្វរគយឱ្យយកដូចពីមុនត្រឹមតែដឹកកន្លះឡាន១៥មុឺនរៀល ទើបរកស៊ីបាន អ្នករកស៊ីដឹកជញ្ជូនផ្លែចេកពីវៀតណាមនិយាយថា ដោយសារតែគយមិនព្រមចុះថ្លៃទើបពួកអ្នកដឹកចេកទាំងអស់ប្រហែលជាង100នាក់ បានយករថយន្តទាំងអស់មកជាមួយផង មកឈប់ដើម្បីចាំសួរនាំមន្ត្រីគយនៅស្នាក់ការច្រកទ្វារ ។

លោកជ្រុន សុខឃីន អនុប្រធានការិយាល័យគយ និងរដ្ឋាករព្រែកចាក់ រារាំងក្រុមអ្នកដឹកចេកមិនអោយចូលទៅដឹកចេក ក្រោយមកក៏មាននគរបាលច្រកទ្វារអន្តរជាតិជួយសម្រួលដល់ពលរដ្ឋនិងស្ថាបន័គយ និងមានការយោគយល់ ទើបមន្ត្រីគយដែលមានលោកជ្រុន សុខឃីន បានហៅពលរដ្ឋដែលជាមានរបរដឹកផ្លែចេកមកស្ដាប់..! ។

លោកជ្រុន សុខឃីន និយាយប្រាប់ទៅអ្នកដឹកចេកថា ឥឡូវនេះសុំអោយអ្នកដឹកចេកទាំងអស់ ដឹកធម្មតាដូចរាល់ដងវិញចុះ លោកជ្រុន សុខឃីន ហាក់ដូចជាដឹងខ្លួនភ្លាមៗវិញថា បង្គាប់អោយពលរដ្ឋអ្នកមានរបរដឹកចេកបង់លុយច្រើនជាងការរំពឹងទុករបស់ពលរដ្ឋ
កត់សំគាល់ឃើញថា នៅស្នាក់ការគយអង្គុយចាំត្រួតពិនិត្យមុខទំនិញនោះ ការចេញ-ចូលនៅច្រកទ្វារនោះច្រើន តែចៃគយស្លៀកពាក់ស៊ីវិលប្រសេកប្រសាចដេញឡាន និងម៉ូតូអោយឈប់បង់លុយជាទូទៅ..! ។

ដោយមានការលើកឡើងថា ខ្សត់មន្ត្រីគយណាស់នៅច្រកទ្វារព្រំដែនអន្តរជាតិជាតិព្រែកចាក បានជាប្រើកំលាំងមនុស្សក្រៅគ្របខណ្ឌរដ្ឋដេញតាមឡានម៉ូតូដឹកទំនិញបែបនេះ..! ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។