ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបប្រជុំទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ ជួបសម្តែងការគួរសមជាមួយឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃប្រទេសម៉ាឡេស៊ី និងពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

កិច្ចចាប់ផ្តេីម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចូលរួមអបអរសាទរដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសិកម្មម៉ាឡេស៊ី ចំពោះការរៀបចំកិច្ចប្រជុំអាស៊ានលេីទី៤៥ និងកិច្ចប្រជុំពាក់ព័ន្ធ ជាមួយនិងបដិសណ្ឋារកិច្ចល្អបំផុតសម្រាប់កម្ពុជា និងប្រទេសជាសមាជិកអាស៊ាន។

កិច្ចពិភាក្សាបានផ្តោតសំខាន់លេីផលិតផល ស្រូវ/អង្ករ ដែលអាចធានាបាននូវសន្តិសុខស្បៀង និងការធ្វេីពាណិជ្ជកម្មលេីអង្កររបស់កម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មម៉ាឡេស៊ីបានបង្ហាញពីចំណាប់អារម្មណ៍ទៅលេីអនុវិស័យវារីវប្បកម្មរបស់កម្ពុជា និងបង្ហាញពីបំណងនាំចូលផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី។

ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានលេីកទឹកចិត្ត និងគាំទ្រឱ្យវិនិយោគិននៃប្រទេសទាំងពីរ វិនិយោគលេីវិស័យកសិកម្ម ដោយធ្វេីសហការគ្នាឱ្យកាន់តែជិតស្និតបន្ថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។