ព័ត៌មានជាតិ

យុវជន​ម្នាក់​កំពុង​បាយជុំគ្រួសារ​សុខ​ៗ​ ស្រាប់​តែ​មានអាការៈដូចអួល​បាយ ដួលស្លាប់ភ្លាមៗ បង្ករការភ្ញាក់ផ្អើល ..!!

(​ភ្នំពេញ)​ ៖ យុវជន​ម្នាក់​ខណៈ​កំពុង​អង្គុយ​ហូប​បាយ​សុខ​ៗ ស្រាប់តែ​ដួល​ប្រកា​ច់ និង​បាន​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ ហើយ​អ្នក​ដែល​នៅ​ហូប​បាយ​ជុំ​គ្នា​អះអាង​ថា យុវជន​ខាងលើ​អួលបាយ ប៉ុន្តែ​នគរបាល​បច្ចេកទេស​ពិនិត្យ​ឃើញ​ថា ការ​ស្លា.ប់​នេះ​បណ្ដាល​មក​ពី​ជម្ងឺ​ខ្យល់គ (​គាំងបេះដូង​)​។

ហេតុការណ៍​​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥៥​នាទី​​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៣ នៅ​ក្នុង​បន្ទប់​ជួល​លេខ​38E1 ជាន់​ទី​១ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បានដឹង​ថា យុវជន​ខាងលើ​ឈ្មោះ ផា ភា​រ៉ូ​ត អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ភូមិ​វឌ្ឍនៈ ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ ។ មាន​ឳ​ពុក​ឈ្មោះ ស៊ឹ​ង ផា អាយុ​៦៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ ឡុ​ង សេង អាយុ​៥៤​ឆ្នាំ មាន​បងប្អូន​ចំនួន​៤​នាក់ ប្រុស​២​នាក់ ស្រី​២​នាក់ ជន​រង​គ្រោះជា​កូនពៅ ។
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ខណៈ​ចេញពី​ធ្វើការ​រោងចក្រ​ យុវជន​រង​គ្រោះ​រូប​នេះ​បាន​ហូប​បាយ​ថ្ងៃត្រង់​ជុំ​គ្នា​ជាមួយ​អ្នក​ស្នាក់​នៅ​បន្ទប់​ជាមួយ នៅ​ក្នុង​បន្ទប់​ជួល​កើតហេតុ​។​ពេល​នោះ​ក៏​បាន​ទិញ​ស្រា​បៀរ​មក​ហូប​ម្នាក់​មួយ​កំប៉ុង​ផង​ដែរ ​ដោយ​​ហូប​បាយ​បណ្តើរ ផឹកស្រា​បៀរ​បណ្តើរ លុះ​បន្តិច​ក្រោយមក​ ក៏​ស្រាប់តែ​ជន​រង​គ្រោះ អួលបាយ​ស្ទះខ្យល់​ភ្លាម​ៗ​តែ​ម្ដង​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ខណៈនោះ​បង្ក​ឲ្យ​មានការ​ផ្អើល​យ៉ាង​ខ្លាំង​ ហើយ​អ្នក​ជិតខាង​បាន​នាំ​គ្នាជួយ​​រឹត គក់ច្របាច់ ចេញ​បាយ​និង​ស្រា​បៀរ​មក​វិញ​ដែរ ប៉ុន្តែ​យុវជន​រូប​នោះ​នៅ​តែ​មិន​អាចរ​ស់បាន​ឡើយ​។​

ក្រោយ​ពេល​កើតហេតុ​ ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័្ច​យ​តាម​ជំនាញ ហើយ​នគរបាល​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ស្លា.ប់​ដោយ​ជម្ងឺ​ខ្យល់គ​ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។