ព័ត៌មានជាតិ

សូមអបអរសាទរ ខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ចំនួន ៨៣ឃុំ សង្កាត់ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”​ ឆ្នាំ២០២៣

(សៀមរាប) ៖ ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង​ ស្រុក ឃុំ សង្កាត់បានធ្វេីឱ្យខេត្តសៀមរាបទទួលបាននូវសុខសន្តិភាព​ និងសណ្តាប់ធ្នាប់របៀបរយបានទូទាំងខេត្ត​។ កត្តានេះបានធ្វេីឱ្យខេត្តទទួលបានការកោតសរសេីរពីរាជរដ្ឋាភិបាល​ តាមរយៈក្រសួងមហាផ្ទៃ ដែលបានវាយតម្លៃការអនុវត្តការងារ​ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”​ ប្រចាំឆ្នាំ២០២៣​ របស់ខេត្តសៀមរាបទទួលបានលទ្ធផលដូចខាងក្រោម​ :
-ចំណាត់ថ្នាក់លេខ១ ទទួលបាន​ ៨៣ ឃុំសង្កាត់ កើន ១៦​ ធៀបនឹងឆ្នាំ២០២២
– ចំណាត់ថ្នាក់លេខ២ ទទួលបាន​ ១៥ ឃុំ​ សង្កាត់
– ចំណាត់ថ្នាក់លេខ៣ ទទួលបាន​ ២ឃុំ​ សង្កាត់។

ជាមួយនឹងលទ្ធផលល្អប្រសើរជាងឆ្នាំ២០២១ និង២០២២នេះ ​ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត​ ក្នុងការបង្រ្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនៅមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសេីរ​ដែលធ្វេីឱ្យខេត្តសៀមរាបទទួលបានលទ្ធផលល្អប្រសេីរគួរជាទីមោទក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។