ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន ដឹកនាំគណៈប្រតិភូខេត្តព្រៃវែង អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងបានអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត នៅវេលាម៉ោង ៥:៤០នាទីល្ងាច ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្ម៩៣ព្រះវស្សា ដោយព្រះជរាពាធ ដែលស្ថិតនៅក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

យើងខ្ញុំព្រះករុណាទាំងអស់គ្នា ព្រមទាំងថ្នាក់ដឹកនាំជុំវិញខេត្ត សូមចូលរួមសំដែងនូវសមានទុក្ខ សោកស្តាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុត សូមឧទ្ទិសថ្វាយដល់ព្រះដួងវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់ឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។