ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្សទូទាំងស្រុកបាធាយ ចំនួន ៨.២៤៥នាក់ មកពីឃុំចំនួន១២

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្សទូទាំងស្រុកបាធាយ ចំនួន ៨.២៤៥នាក់ មកពីឃុំចំនួន១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេជ្ជបណ្ឌិត យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ដែលពិធីប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកបាធាយ។

ក្នុងឱកាសនោះ ឯកឧត្ដមប្រធានក្រុមការងារ ក៏បានផ្តល់ថវិកាឧបត្ថម្ភរបស់គណបក្ស ជូនដល់សមាជិកដែលបានចូលរួមទាំងអស់ ក្នុងម្នាក់ទទួលបាន ថវិកាចំនួន ១០.០០០រៀលផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។