ព័ត៌មានជាតិ

ម្ចាស់សាឡង់អាចប្រឈមនឹងសំណង នឹងទោសទណ្ឌ !

(ភ្នំពេញ) :សាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចកល់ជាប់ជាមួយនឹងសសរស្ពាន បាឡេ ឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វា មកកាន់ផ្លូវជាតិលេខ៥

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២២ មានសាឡង់ដឹកខ្សាច់មួយគ្រឿងបានបេីកបុកស្ពានដែកបាឡេបណ្តាលឱ្យលិច​ និងកល់ជាប់ជាមួយសសរស្ពានតែម្តង។ មន្ត្រីសមត្ថកិច្ចមិនទាន់បញ្ជាក់ឱ្យដឹងថា សាឡង់នេះជារបស់ក្រុមហ៊ុនមួយណានៅឡើយទេ។

ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសផ្អាកការធ្វើចរាចរណ៍លើស្ពានបាឡេ ក្រុងរណបជ្រោយចង្វា ក្រោយសាឡង់ដឹកខ្សាច់បុកបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចអនុគ្រោះបាន។

សូមជម្រាបជូនថា៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើស្ពានបាឡេ ឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វាទៅកាន់ផ្លូវជាតិលេខ៥ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។
ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញបន្ទាប់ពីសាឡង់ដឹកខ្សាច់មួយគ្រឿងបានបើកបុក និងលិចកល់ជាប់ជាមួយនឹងសសរស្ពាន ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។