ព័ត៌មានជាតិ

ពិធីចុះហត្ថលេខាលើផែនការសកម្មភាព ដើម្បីអនុវត្តតាមខ្លឹមសារអនុសារណៈនៃការយោគយល់គ្នារវាងខេត្តសៀមរាប និងខេត្តបារៀ-វង់តាវ

(សៀមរាប) ៖ ថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តបានប្រជុំពិភាក្សាការងារ និងចុះហត្ថលេខាលើផែនការសកម្មភាព ដើម្បីអនុវត្តតាមខ្លឹមសារអនុសារណៈនៃការយោគយល់គ្នារវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តបារៀ-វង់តាវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ឯកឧត្តម​ អភិបាលខេត្ត​ សូមសម្ដែងនូវមនោសញ្ចេតនារីករាយ ក្រៃលែងចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាបរបស់គណៈប្រតិភូខេត្តបារៀ-វង់តាវ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ង្វៀន វ៉សន់ ថ (NGUYEN VAN THO) អនុលេខាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បារៀ-វង់តាវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ង្វៀន ថាញ់ វ៉ន់ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង និងប្រតិភូអមដំណើរទាំងអស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។