ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាឲ្យមានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ជាមួយនឹងក្រុមគ្រួសាររបស់លោកស្រី អៀម ធីតា លទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ដែលមានពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ ២៨វិច្ចកា នៅមណ្ឌលចត្តាឡីស័ក ស្រុកកណ្ដាលស្ទឹង

(ខេត្តកណ្តាល) ៖នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អមដំណើរដោយលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងក្រុមការងារ បានចុះពិនិត្យ និងបញ្ជាឱ្យមានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ជាមួយនឹងក្រុមគ្រួសាររបស់លោកស្រី អៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ចិកា នៅមណ្ឌលចត្តាឡីស័ក ស្រុកកណ្តាលស្ទឹង។ 

យោងរបាយការណ៍របស់អជ្ញាធរស្រុក និងក្រុមគ្រូពេទ្យ បានបញ្ជាក់ថាអ្នកដែរពាក់ព័ន្ឋទាំងអស់មានចំនួន៤៤នាក់ អ្នកពាក់ព័ន្ធដោយផ្ទាល់មានចំនួន០៧នាក់ និងប្រយោលចំនួន៣៧នាក់ ហើយពួកគាត់បានធ្វើចត្តាឡីស័ក បានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល រួចហើយ។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ បើបានដឹងខ្លួនថាមានជាប់ពាក់ព័ន្ធ សូមទៅធ្វើតេស្ត និងមិនត្រូវមានការភ័យខ្លាចជ្រុល ឬជ្រួលច្របល់ឡើយ។
ចំពោះទីកន្លែងដែលជាប់ពាក់ព័ន្ធ ក្រុមគ្រូពេទ្យបានបាញ់ថ្នាំសំលាប់មេរោគផងដែរ។
សូមបញ្ចាក់៖ការធ្វើចត្តាឡីស័ក នៅបឋមសិក្សាព្រែកតាពៅ ចំនួន២៨នាក់ និងធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង ចំនួន ១៦នាក់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។