ព័ត៌មានជាតិ

បង្ក្រាបអ្នកលួចលេងល្បែងសុីសងដោយខុសច្បាប់ (ប្រជល់មាន់ភ្នាល់ដាក់ប្រាក់) ក្នុងស្រុកចំការលើ

(កំពង់ចាម) ៖នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៣: ១០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សហការកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ពឺ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះបង្ក្រាបអ្នកលួចលេងល្បែងសុីសងដោយខុសច្បាប់ (ប្រជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចលើផ្លូវលំក្នុងភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ រួមទាំងវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៊។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។