ព័ត៌មានជាតិ

រដ្ឋបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅជូនចំពោះ លោក ព្រាប គារ៉ាត ដែលបានឧបត្ថម្ភថវិកា (ដប់លានរៀលគត់) ជូនដល់ទូក ង ខេត្តព្រៃវែង សម្រាប់ការចូលរួមប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ

(ព្រៃវែង) ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្ត នៅថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅជូនចំពោះ លោក ព្រាប គារ៉ាត ប្រធានគយចល័តផ្លូវជាតិលេខ៨ ដែលបានឧបត្ថម្ភថវិកា ចំនួន១០,០០០,០០០៛ (ដប់លានរៀលគត់) ជូនដល់ទូក ង ខេត្តព្រៃវែង សម្រាប់ការចូលរួមប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

រដ្ឋបាលខេត្ត​ សូមគោរពប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។