ព័ត៌មានជាតិ

កម្លាំងអធិកានគរបាលស្រុកជយ័សែន ឃាត់ខ្លួនជន សង្សយ័3នាក់ ពាក់ពន្ឋ័រក្សាទុកសារធាតុញៀន !

(ខេត្តព្រះវិហារ) :គោរពតាមបទបញ្ជាក៏ដូចជាការណែនាំចង្អុលបង្ហាញយ៉ាងមុឺងម៉ាត់ររបស់លោកឩត្តមសេនីយ៏ទោសួស សុខដារ៉ាស្នងការនគរបាលខេត្តព្រះវិហារ
បូកផ្សំនឹងភាពអត់ធ្មត់បង្ក្រប់នូវភាពជឿជាក់ម្ចាស់ការលើតួរនាទីក្នុងនាមជាថ្នាក់ដឹកនាំមន្ត្រីនគរបាលយុត្តិធម៏ម្នាក់បានចាត់ទុក្ខភាពអសន្តិសុខដែលកើតមានឡើងក្នុងភូមិឃុំនឹងស្រុកដែលខ្លួនជាអ្នកគ្រប់គ្រងប្រៀបដូចជាដុំសាច់ជ្រូកបីជាន់យ៉ាងដូច្នេះនោះនៅវេលាម៉ោងប្រមាណជា១នឹង២៥នាទីរសៀលនាថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២២កម្លាំងសមត្ថកិច្ចផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកជ័យសែនដឹកនាំបញ្ជាផ្ទាល់ដោយលោកវរ:សេនីយ៏ឯករឹទ្ធ សូណាអធិការនគរបាលស្រុកជ័យសែនដែលគេតែងដាក់រហស្សនាម
កណ្តុរជ្រែកដីនោះបានដើរល្បាតក្នុងបេសកកម្មក្រោមកម្តៅថ្ងៃមួយនេះហាក់បីដូចជាសមប្រកបទៅនឹងពាក្យចាស់លោកពោលទុកមក១ឃ្លាមិនខុសបន្តិចណាសោះសម្រាបកម្លាំងសមត្ថកិច្ច
ផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកជ័យសែនគឺដើររកឩសប្រទះទៅនឹងសង្ក្រានហ្គាសយ៉ាងដូច្នេះអញ្ចឹងឯង។
នេះបើតាមការបញ្ជាក់ពីលោកវរ:សេនីយ៏ឯករឹទ្ធ សូណាអធិការនគរបាលស្រុកជ័យសែនបានឲ្យអ្នកសាព័ត៏មានយើងដឹងនៅល្ងាចថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២នេះថាប្រតិបត្តការចុះល្បាតកម្លាំងរបស់លោកនាពេលនោះកម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញារក្សាទុក្ខជួញដូរនឹងប្រើប្រាស់នូវសារធាតុគ្រឿងញៀនបានចំនួន៣នាក់នៅក្នុងព្រៃ
ស្ថិតនៅចំនុចអូរក្លង់ឃុំរីករាយស្រុករវៀងខេត្តព្រះវិហារជនសង្ស័យទាំង៣នាក់ខាងលើមានឈ្មោះដូចខាងក្រោម។
ទី១.ឈ្មោះជាតិ ជាភេទប្រុសអាយុ២៥ឆ្នាំមុខរបមិនពិតប្រាកដជាអ្នកប្រើប្រាស់
ទី២.ឈ្មោះសាន សៀងភេទប្រុសអាយុ២២ឆ្នាំមុខរបមិនពិតប្រាកដជាអ្នកប្រើប្រាស់
ទី៣.ឈ្មោះអៀម ចិន្តាភេទប្រុសអាយុ៣៤ឆ្នាំមុខរបមិនពិតប្រាកដជាអ្នករក្សាទុកជួញដូរប្រើប្រាស់ជនសង្ស័យទាំង៣នាក់ខាងលើបច្ចុប្បន្នរស់នៅភូមិពុទ្រា ឃពទ្រាំ ស្រុកជ័យសែនខេត្តព្រះវិហារ។
លោកអធិការបានបន្តទៀតថាក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញារក្សាទុកជួញដូរនឹងប្រើប្រាស់នូវសារធាតុគ្រឿងញៀនខាងលើកម្លាំងសមត្ថកិច្ចរបស់លោកបានឆែកឆេរ រកឃើញនឹងដកហូតវត្ថុតាំងពីជនសង្ស័យបាន១ចំនួនក្នុងនោះរួមមានម្សៅពណ៏សថ្លាសង្ស័យថាជាសារធាតុគ្រឿងញៀនចំនួន០២កញ្ចប់ សំបកថង់សម្រាប់រំលែកថ្នាំញៀនលក់ចែកចាយបន្ត១៦ថង់ ម៉ាសុីនឆក់ត្រីចំនួន០១គ្រឿងអាគុយ១.ទូរសព្វ័ដៃចំនួន០២គ្រឿងបច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើរួមនិងវត្ថុតាងដែលដកហូតត្រូវបានកម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកជ័យសែនកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដើម្បីចាត់កាបន្តតាមនិតិវិធីច្បាប់។

ដោយ ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។