ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់អ្នកបើកបររថយន្ត៥នាក់ ក្រោមឥទ្ធិពលនៃគ្រឿងញៀន​!

(បាត់ដំបង) ៖ កាលពីយប់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២​០២​៣​វេលាម៉ោង​២​៣​និង៣០នាទីនៅ​ក្នុងភូមិសាស្រ្តភូមិអង់ សង្កាត់អូរ​ចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងអនុ​វត្តតាម​យោប​ល់​ដឹកនាំរបស់លោក​ឧត្ត​ម​សេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការ​នៃស្នងការដ្ឋានន​គរបាលខេត្តបាត់​ដំ​បង​ ដែលក្នុងនោះមានលោក លឹម សៀងហៃ ព្រះ​រាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត​បាត់​ដំ​បង លោកវរសេនីយ៍ឯកសុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន,កម្លាំងការិយាល័​យ​នគរបាល ប្រឆាំងគ្រឿងញៀន​ដែល មា​នលោកវរសេ​នី​យ៍ទោ​ ប៉ាន​ ចាន់រិទ្ធ​ ជានាយការិ​យាល័​យចូ​លរួមសហ​ការជាមួយកម្លាំងការិយាល័​យ​ន​គរបាលច​រាចរ​ណ៍ផ្លូវគោក ដែ​ល​មានលោកវរសេនី​យ៍ឯក​ ចាន់​ សុ​ធី​ ជានាយការិ​យាល័យ​ និងកម្លាំងអធិ​ការដ្ឋាន​នគរ​បាលក្រុងបាត់ដំង ដែលមាន​លោកវរ​សេ​នីយ៍​ឯក​ ពេជ្រ​ សារ៉ែ​ន​ អធិការ​និងរួមជាមួយ កម្លាំងកង​រាជអាវុធហត្ថខេត្តបាត់ដំបង បានចុះត្រួតពិនិត្យតាមដង​ផ្លូវ ស្វែងរកអ្នកបេីកបរ ក្រោមឥទ្ធិព​ល នៃ​គ្រឿង​ញៀននៅមូលដ្ឋានខាងលើដោយមានរថ​យន្តចំនួន​៤២គ្រឿង មនុស្ស៤២នា​ក់​និងម៉ូតូ៦៦​គ្រឿង មនុស្ស៦៦នាក់បានធ្វើតេ​ស្តស្វែងរកសារធាតុញៀន ក្នុងទឹក​នោមលើអ្នកបើកបរបានចំនួន ១០៨​នាក់ក្នុងនោះសមត្ថកិច្ចបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៥​នាក់ ភេទប្រុសជាអ្នកបើកបរម៉ូតូនិងបានកសាងសំណុំរឿងតាមនីតិវិធី​ច្បាប់៕ដោយ:ព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។