ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបទីតាំងចែកចាយម៉ាស៊ីនបារីអេឡិចត្រូនិក និងទឹកបារីអេឡិចត្រូនិកមួយកន្លែងនៅខណ្ឌច្បារអំពៅដោយបានឃាត់ខ្លួនមនុស្ស២នាក់!

(ភ្នំពេញ)  :កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយសមត្ថកិច្ចខណ្ឌច្បារអំពៅ បានចុះបង្ក្រាបទីតាំងចែកចាយម៉ាស៊ីនបារីអេឡិចត្រូនិក និងទឹកបារីអេឡិចត្រូនិកមួយកន្លែង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ កាលពីវេលាជាង១១ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ នៅចំណុចផ្ទះលេខ៩៧ ស្ថិតនៅតាមផ្លូវM០២ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ការចុះបង្ក្រាបនេះគឺបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមមាន៖ ទី១-ឈ្មោះ ចេង យី ភេទស្រី និងទី២-ឈ្មោះ ខាត់ សារិទ្ធ ភេទប្រុស ព្រមទាំងដកហូតបានវត្ថុតាង រួមមាន៖​ ម៉ាស៊ីនបារីអេឡិចត្រូនិកចំនួន ៩០កេស, ទឹកបារីអេឡិចត្រូនិកចំនួន ១៣៨កេស, ម៉ូតូហុងដាឌ្រីម០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HT-9634 និងម៉ូតូ០១គ្រឿងទៀតម៉ាកស្គូពីអាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JF-6738។

បច្ចុប្បន្នជនសង្ស័យចំនួន២នាក់ ខាងលើនេះ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅ ប្រគល់ឱ្យខាងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីធ្វើការចាត់ការបន្តតាមនីតិវិធី៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។