ព័ត៌មានជាតិ

លោកឧត្តមេនីយ៍ទោ សាត​ គឹមសាន​ ដឹកនាំប្រតិ​ភូចូលជួបសម្តែងការគួរសមនិងអបអរ​សាទរបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ​វៀតណាមនៅ​ស្ថានអគ្គកុងស៊ុលនៃសាធារណរ​ដ្ឋសង្គមនិយម​វៀតណាមប្រចាំខេត្តបាត់ដំបង !

(បាត់ដំបង) នៅព្រឹកថ្ងៃទី០៩​ ខែ កុម្ភៈ​ ឆ្នាំ​២០២១​នេះលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានដឹកនាំប្រតិភូរបស់ស្នងការដ្ឋាន​ដែលមានលោក​ស្នង​ការរង​និងនាយ​ការិ​យា​ល័យពាក់ព័ន្ធ​ ចូលជួបសម្តេងការគួ​រ​សមនិងអបអរសាទរក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី វៀតណាម​ ដែលនឹងឈានចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ​ នៅបរិវេណស្ថានអគ្គកុងស៊ុងនៃសាធារណរដ្ឋសង្គមនិយម​វៀតណាមប្រចាំខេត្តបាត់ដំបង ស្ថិតក្នុង​ភូមិព្រែកមហាទេព​ សង្កាត់ស្វាយ​ប៉ោ​ ក្រុងបាត់ដំបង។

លោក​ PHAN TIEN DOUNG តំ​ណាងឯកឧ​ត្តមអគ្គកុងស៊ុលនៃសា​ធារណៈរដ្ឋសង្គមនិមវៀតណាមប្រចាំខេត្តបាត់ដំបងបានសម្តែងនូវក្តីរំភេីប​រីករាយឥតឧបមាចំពោះវត្តមានប្រតិភូរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ អញ្ជេីញ​សម្តែងការគួរសមនិងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀត​ណាមដែលចូលមកដល់នា​ពេលខាងមុខ​ ។

លោក​ PHAN TIEN DOUNG​ បានគូសបញ្ជាក់​ថា​ កន្លងទៅថ្នាក់ដឹកនាំស្នងការដ្ឋាន​ និងថ្នាក់ដឹកនាំគ្រប់អង្គ​ភាពចំណុះ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងតែងមានទំនាក់ទំនងល្អប្រសេីរជាមួយស្ថានអគ្គកុងស៊ុលនៃ​សារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅខេត្តបាត់ដំបងតាំងពី​ពេល​មុនរហូតដល់ពេលបច្ចុប្បន្ន​។

ក្នុងបរិយាកាសដ៏ឧត្តុង្គឧត្តមនេះ​ លោក​PH​AN​ TIEN DOU​NG​បានជូនព​រដល់លោកឧត្តមសេ​នីយ៍​ទោស្នងការនិងប្រតិភូក៏ដូចកងកម្លាំងនគរ​បាលទាំងអស់សូមជួបប្រទះសេចក្តីសុខ​ សេចក្តី​ចម្រេីន​ សូមមានប្រាជ្ញភ្លឺថ្លានិងទទួលបានជោគ​ជ័យគ្រប់ភារកិច្ចដេីម្បី​បម្រេីជាតិ​ បម្រេីប្រជាពល​រដ្ឋ។

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ បានសម្តែងនូវការនឹករលឹកចំ​ពោះថ្នាក់ដឹកនាំស្ថានអគ្គកុងស៊ុលនៃ​សាធារណរដ្ឋសង្គមនិមវៀតណាមប្រចាំខេត្តបាត់ដំបងព្រមទាំងសហ​កា​រីទាំងអស់​ ដែលក្នុងរយៈពលកន្លងទៅ​ក៏ដូចបច្ចុប្បន្ន តែងមានទំនាក់ទំនងការ​ងារ​ល្អជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាន​ និងអង្គ​ភាពនគរបា​ល​ចំណុះស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង។

ថ្ងៃនេះដេីម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីវៀតណាមដែលនឹងចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខ​នេះ​ លោកឧត្តមេនីយ៍ទោ​ស្នងការ ជំ​នួសមុខឱ្យកងកម្លាំងនគរបាលក្នុងខេត្តបាត់ដំបង​ទាំងអស់​ សូមជូនពរឯកឧ្តមអគ្គកុងស៊ុលព្រមទាំងសហការី​ទាំងអស់​សូមមានសុខភាពល្អបរិ​បូរណ៌​ និងសម្រេចបានជោគជ័យក្នុងបេសកកម្មការទូត​នៅលេីទឹកដីខេត្តបាត់ដំបងជានិច្ចនិរន្ត៍​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។