(ព្រៃវែង) ៖ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លុយ សុន និងលោកជំទាវ ដែលបានឧបត្ថម្ភ ទឹកប្រាក់ ១០,០០០,០០០៛(ដប់លានរៀល) ជូនដល់រដ្ឋបាលខេត្តព្រៃវែង ដេីម្បីអបអរសាទរក្នុងឱកាសនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ដែលរដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង ២០២៣ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមជូនពរ ឯកឧត្តម លុយ សុន និងលោកជំទាវ សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។