ព័ត៌មានជាតិ

មន្ត្រី​ជំនាញ​​ចុះបញ្ជារអោយ​រុះរើ កន្លែងអាជីវកម្ម​ពិ​ឃា​.​ត​សត្វឆ្កែ យកសាច់លក់ ក្នុងខេត្តបន្ទាយមានជយ័ ដែលកន្លងមកធ្លាប់ពិឃាតសត្វឆ្កែជិត៣០០ក្បាលក្នុងមួយថ្ងៃ.!

(បន្ទាយមានជ័យ) ៖ ក្រោយ​ពី​ធ្វើ​កិច្ចសន្យា ម្ចាស់​អាជីវកម្ម​ពិ​ឃា​.​ត​សុនខ​លក់ មន្ត្រី​ជំនាញ​ចុះ​ឃ្លាំមើល​ត្រូវ​បាន​រុះរើ​បញ្ឈប់ រួច​ចាកចេញ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៣ ស្ថិត​ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​ស្វាយចេក​។
ល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា ក្រោយ​ពី​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​មាន​ធ្វើ​អាជីវកម្ម​ពិ​ឃា​.​ត​សត្វ​សុនខ (​ឆ្កែ​) ចេញ​លក់​តាម​បណ្តា​ខេត្ត​ក្នុង​១​ថ្ងៃ​ចាប់ពី​២០០​ក្បាល​ទៅ​៣០០​ក្បាល ដែល​មាន​២​ទីតាំង​ដោយឡែក​ពី​គ្នា ក្នុង​នោះ​១​កន្លែង​ស្ថិត​ភូមិ​តា​ស្រី ឃុំ​តា​ផូ ស្រុក​ស្វាយចេក និង​១​កន្លែង​ទៀត​ស្ថិត​ភូមិ​ព្រីង​កោង ឃុំ​បុ​ស្បៅ ស្រុក​ព្រះនេត្រព្រះ​។

លោក​បាន​បញ្ជាក់​ថា ជា​ការ​ណែនាំ​ពី​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្ត នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៣ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ​ចុះ​ទៅ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ម្ចាស់​ធ្វើ​អាជីវកម្ម​ពិ​ឃា​.​ត​សត្វ​សុនខ (​ឆ្កែ​) ត្រូវ​បញ្ឈប់​សកម្មភាព​ពិ​ឃា​.​ត​សត្វ​សុនខ និង​ដើរ​ដូរ​ឆ្នាំង​ទិញ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ បើ​ស្រាវជ្រាវ​ដឹង ឬ​ឃើញ នឹង​មាន​វិធាន​ការណ៍​តាម​ផ្លូវច្បាប់​។

លោក តោ មេ​សា បាន​បញ្ជាក់​ថា តាម​សម្ដី​អាជ្ញាធរ​ភូមិ​-​ឃុំ គឺ​អ្នក​ធ្វើ​អាជីវកម្ម​ពិ​ឃា​.​ត​សត្វ​សុនខ (​ឆ្កែ​)​នេះ មក​ធ្វើ​អាជីវកម្ម​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ (​ដែល​លួចលាក់​ធ្វើ​) ខណៈ​មន្ត្រី​ជំនាញ​មិន​បានដឹង​នោះ​ទេ ។ ហើយ​ទីតាំង​ភូមិ​តា​ស្រី ឃុំ​តា​ផូ ស្រុក​ស្វាយចេក គឺ​ជួល​ដី​អនុ​ភូមិ និង​ទីតាំង​ភូមិ​ព្រីង​កោង ឃុំ​បុ​ស្បៅ ស្រុក​ព្រះនេត្រព្រះ ចំណែក​អ្នក​ដែល​ធ្វើ​អាជីវកម្ម​ពិ​ឃា​.​ត​សុនខ​នេះ ក្រោយ​ធ្វើ​កិច្ចសន្យា​ហើយ ពួក​គាត់​ត្រូវ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នៅ​ឯ​ខេត្តកំពង់ចាម​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។