ព័ត៌មានជាតិ

អភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម អាបេ ស៊ីនហ្សូនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា

(ឧត្តរមានជ័យ) :ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំប្រតិភូខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធ ចំពោះមរណភាពរបស់ឯកឧត្ដម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅអគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប។

ក្នុងឱកាសនោះ ឯកឧត្ដម ប៉ែន កុសល្យ បានសរសេរសាររំលែក មរណទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី ជូនឯកឧត្ដម អគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបផងដែរ។

សូមបញ្ជាក់ថា ឯកឧត្ដម អាបេ សិនហ្សូ បានទទួលមរណភាព នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។